بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
عَبَسَ وَتَوَلَّىٰٓ ١គាត់(មូហាំម៉ាត់)បានធ្វើមុខក្រញូវ ហើយងាកមុខចេញ أَن جَآءَهُ ٱلۡأَعۡمَىٰ ٢ពីព្រោះមានជនពិការភ្នែកម្នាក់បានចូលមកជួបគាត់។ وَمَا يُدۡرِيكَ لَعَلَّهُۥ يَزَّكَّىٰٓ ٣តើអ្នក(មូហាំម៉ាត់)អាចដឹងយ៉ាងដូមេ្ដចបាន? ជួនកាល គេអាចមកសំអាតខ្លួន។ أَوۡ يَذَّكَّرُ فَتَنفَعَهُ ٱلذِّكۡرَىٰٓ ٤ឬក៏គេចង់បានការក្រើនរំលឹកហើយការក្រើនរំលឹកនោះ អាចផ្ដល់ផលប្រយោជន៍ដល់គេ ។ أَمَّا مَنِ ٱسۡتَغۡنَىٰ ٥រីឯអ្នកដែលមានទ្រព្យសម្បត្ដិគ្រប់គ្រាន់ (មិនត្រូវការ ការចង្អុលបង្ហាញពីអ្នក) فَأَنتَ لَهُۥ تَصَدَّىٰ ٦អ្នកបែរជាយកចិត្ដទុកដាក់ចំពោះគេទៅវិញ។ وَمَا عَلَيۡكَ أَلَّا يَزَّكَّىٰ ٧ហើយមានបញ្ហាអ្វីចំពោះអ្នក(មូហាំម៉ាត់) ប្រសិនបើគេ សំអាតខ្លួន (ពីភាពគ្មានជំនឿ)នោះ وَأَمَّا مَن جَآءَكَ يَسۡعَىٰ ٨ចំណែកឯអ្នកដែលបានមកជួបអ្នកដើម្បីសុំការចង្អុល បង្ហាញផ្លូវល្អ وَهُوَ يَخۡشَىٰ ٩ហើយគេកោតខ្លាចអល់ឡោះនោះ فَأَنتَ عَنۡهُ تَلَهَّىٰ ١٠អ្នកបែរជាព្រងើយកន្ដើយចំពោះគេទៅវិញ។ كـَلَّآ إِنَّهَا تَذۡكِرَةٌ ١١ចូរអ្នកកុំធ្វើបែបនេះ។ ពិតប្រាកដណាស់ វា(អាយ៉ាត់ ទាំងនេះ)គឺជាការក្រើនរំលឹក។ فَمَن شَآءَ ذَكَرَهُۥ ١٢ដូចេ្នះអ្នកណាហើយមានបំណង គេពិតជានឹងយកវា (គម្ពីរគួរអាន)ធ្វើជាមេរៀន។ فِي صُحُفٍ مُّكَرَّمَةٍ ١٣ដែលមាននៅក្នុងគម្ពីរដែលត្រូវបានគេលើកតម្កើង។ مَّرۡفُوعَةٍ مُّطَهَّرَةِۭ ١٤ប្រកបដោយភាពខ្ពង់ខ្ពស់ ព្រមទាំងជ្រះស្អាត។ بِأَيۡدِي سَفَرَةٍ ١٥ដែលនៅនឹងដៃអ្នកដែលសរសេរសារ(ម៉ាឡាអ៊ីកាត់) كِرَامِۭ بَرَرَةٍ ١٦ដ៏ល្អប្រពៃ និងជាអ្នកប្រតិបត្ដិតាមអល់ឡោះយ៉ាង ខ្ជាប់ខ្ជួន។ قُتِلَ ٱلۡإِنسَٰنُ مَآ أَكۡفَرَهُۥ ١٧មនុស្សលោកត្រូវបានគេដាក់បណ្ដាសានូវអ្វីដែលគេបាន ប្រឆាំងនឹងម្ចាស់របស់គេ ។ مِنۡ أَيِّ شَيۡءٍ خَلَقَهُۥ ١٨តើទ្រង់បានបង្កើតគេ(អ្នកប្រឆាំង)អំពីអ្វី مِن نُّطۡفَةٍ خَلَقَهُۥ فَقَدَّرَهُۥ ١٩ទ្រង់បានបង្កីតគេអំពីទឹកកាម រួចទ្រង់បានកំណត់ឱ្យគេ រួចជាសេ្រច (ថ្ងៃស្លាប់ លាភសក្ការៈ វាសនា...)។ ثُمَّ ٱلسَّبِيلَ يَسَّرَهُۥ ٢٠បន្ទាប់មក ទ្រង់បានសម្រួលផ្លូវដល់គេ។ ثُمَّ أَمَاتَهُۥ فَأَقۡبَرَهُۥ ٢١ក្រោយមក ទ្រង់ធ្វើឱ្យគេស្លាប់ រួចដាក់គេនៅក្នុងផ្នូរ។ ثُمَّ إِذَا شَآءَ أَنشَرَهُۥ ٢٢ក្រោយមកទៀត នៅពេលដែលទ្រង់មានចេតនា ទ្រង់ នឹងធ្វើឱ្យគេរស់ឡើងវិញ។ كـَلَّا لَمَّا يَقۡضِ مَآ أَمَرَهُۥ ٢٣ទេ. គេមិនអនុវត្ដតាមអ្វីដែលទ្រង់បានបញ្ជាគេឡើយ។ فَلۡيَنظُرِ ٱلۡإِنسَٰنُ إِلَىٰ طَعَامِهِۦٓ ٢٤ដូចេ្នះ ចូរឱ្យមនុស្សលោកមើលទៅកាន់ចំណីអាហារ របស់គេចុះ។ أَنَّا صَبَبۡنَا ٱلۡمَآءَ صَبًّا ٢٥ពិតប្រាកដណាស់ យើងបានបញ្ចុះទឹកភ្លៀងមកយ៉ាង ច្រើន។ ثُمَّ شَقَقۡنَا ٱلۡأَرۡضَ شَقًّا ٢٦បន្ទាប់មកយើងបានបំបែកដីជាបំណែកៗ។ فَأَنۢبَتۡنَا فِيهَا حَبًّا ٢٧រួចយើងបានបណុ្ដះធញ្ញជាតិគ្រប់ប្រភេទនៅលើវា។ وَعِنَبًا وَقَضۡبًا ٢٨និងដើមទំពាំងបាយជូរ និងបន្លែ។ وَزَيۡتُونًا وَنَخۡلًا ٢٩និងដើមអូលីវ និងដើមលើ្ម។ وَحَدَآئِقَ غُلۡبًا ٣٠និងសួនឧទ្យានដែលមានដើមឈើធំៗជាច្រើន។ وَفَٰكِهَةً وَأَبًّا ٣١និងផលានុផល ហើយនិងរុក្ខជាតិសម្រាប់សត្វពាហនៈ مَّتَٰعًا لَّكُمۡ وَلِأَنۡعَٰمِكُمۡ ٣٢ជាផលប្រយោជន៍សម្រាប់ពួកអ្នកនិងសត្វពាហនៈរបស់ ពួកអ្នក។ فَإِذَا جَآءَتِ ٱلصَّآخَّةُ ٣٣ហើយនៅពេលដែលសម្រែក(ការផ្លុំត្រែលើកទីពីរ) យ៉ាងខ្លាំងបានមកដល់។ يَوۡمَ يَفِرُّ ٱلۡمَرۡءُ مِنۡ أَخِيهِ ٣٤នៅថ្ងៃដែលមនុស្សរត់គេចចេញពីបងប្អូនរបស់គេ។ وَأُمِّهِۦ وَأَبِيهِ ٣٥និងម្ដាយរបស់គេ និងឪពុករបស់គេ។ وَصَٰحِبَتِهِۦ وَبَنِيهِ ٣٦និងប្រពន្ធរបស់គេ និងកូនចៅរបស់គេ។ لِكُلِّ ٱمۡرِيٍٕ مِّنۡهُمۡ يَوۡمَئِذٍ شَأۡنٌ يُغۡنِيهِ ٣٧ចំពោះបុគ្គលម្នាក់ៗក្នុងចំណោមពួកគេនៅថ្ងៃនោះ គឺគិតតែពីខ្លួនឯងប៉ុណ្ណោះ។ وُجُوهٌ يَوۡمَئِذٍ مُّسۡفِرَةٌ ٣٨ទឹកមុខ(របស់អ្នកមានជំនឿ)នៅថ្ងៃនោះគឺមានភាព រីករាយ។ ضَاحِكَةٌ مُّسۡتَبۡشِرَةٌ ٣٩សើចសប្បាយរីករាយ(ចំពោះដំណឹងល្អស្ដីពីឋានសួគ៌)។ وَوُجُوهٌ يَوۡمَئِذٍ عَلَيۡهَا غَبَرَةٌ ٤٠ហើយទឹកមុខ(របស់អ្នកគ្មានជំនឿ)នៅថ្ងៃនោះ គឺប្រឡាក់ធូលី។ تَرۡهَقُهَا قَتَرَةٌ ٤١ភាពខ្មៅងងឹតគ្របដណ្ដប់ផ្ទៃមុខ(របស់ពួកគេ)។ أُوْلَٰٓئِكَ هُمُ ٱلۡكَفَرَةُ ٱلۡفَجَرَةُ ٤٢ពួកទាំងនោះហើយ គឺជាពួកគ្មានជំនឿដែលប្រព្រឹត្ដ អំពើអាក្រក់បំផុត។