بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
ٱلۡقَارِعَةُ ١អាល់ករីអះ។ مَا ٱلۡقَارِعَةُ ٢តើអាល់ករីអះជាអ្វី وَمَآ أَدۡرَىٰكَ مَا ٱلۡقَارِعَةُ ٣តើអ្វីដែលធ្វើឱ្យអ្នកដឹងថា អាល់ករីអះជាអ្វីនោះ يَوۡمَ يَكُونُ ٱلنَّاسُ كَٱلۡفَرَاشِ ٱلۡمَبۡثُوثِ ٤គឺជាថ្ងៃដែលមនុស្សលោកប្រៀបដូចជាហ្វូងសត្វមេអំបៅ ដែលហើរប្រសេចប្រសាច។ وَتَكُونُ ٱلۡجِبَالُ كَٱلۡعِهۡنِ ٱلۡمَنفُوشِ ٥ហើយភ្នំទាំងឡាយប្រៀបដូចជារោមសត្វដែលត្រូវគេធ្វើឱ្យប៉ើង។ فَأَمَّا مَن ثَقُلَتۡ مَوَٰزِينُهُۥ ٦ហើយរីឯអ្នកណាដែលភ្នែកជញ្ជីងរបស់គេធ្ងន់(ខាងអំពើល្អ)នោះ។ فَهُوَ فِي عِيشَةٍ رَّاضِيَةٍ ٧គឺគេនឹងស្ថិតក្នុងការរស់នៅប្រកបដោយក្ដីពេញចិត្ដ(នៅ ក្នុងឋានសួគ៌)។ وَأَمَّا مَنۡ خَفَّتۡ مَوَٰزِينُهُۥ ٨ហើយចំណែកឯអ្នកណាដែលភ្នែកជញ្ជីងរបស់គេស្រាល (ខាងអំពើល្អ)នោះ។ فَأُمُّهُۥ هَاوِيَةٌ ٩ទីលំនៅរបស់គេគឺនរកហាវីយ៉ះ(រណ្ដៅនរកដ៏ជ្រៅ)។ وَمَآ أَدۡرَىٰكَ مَا هِيَهۡ ١٠តើអ្វីដែលធ្វើឱ្យអ្នកដឹងថាវាជាអ្វីនោះ نَارٌ حَامِيَةُۢ ١١វាគឺជាភ្លើងនរកដ៏សែនក្ដៅ។