بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
هَلۡ أَتَىٰكَ حَدِيثُ ٱلۡغَٰشِيَةِ ١តើដំណឹងនៃថ្ងៃបរលោកបានមកដល់អ្នក(មូហាំម៉ាត់) ហើយឬនៅ وُجُوهٌ يَوۡمَئِذٍ خَٰشِعَةٌ ٢នៅថ្ងៃនោះទឹកមុខ(របស់ពួកគ្មានជំនឿ) គឺមានភាពអាម៉ាស់។ عَامِلَةٌ نَّاصِبَةٌ ٣រវល់យ៉ាងខ្លាំង និងនឿយហត់បំផុត។ تَصۡلَىٰ نَارًا حَامِيَةً ٤ពួកគេនឹងចូលក្នុងភើ្លងនរកដ៏សែនក្ដៅ។ تُسۡقَىٰ مِنۡ عَيۡنٍ ءَانِيَةٍ ٥ពួកគេនឹងត្រូវគេឱ្យផឹកទឹកដ៏ក្ដៅបំផុត។ لَّيۡسَ لَهُمۡ طَعَامٌ إِلَّا مِن ضَرِيعٍ ٦គ្មានចំណីអាហារណាសម្រាប់ពួកគេក្រៅពីបន្លានិងជាតិពុល لَّا يُسۡمِنُ وَلَا يُغۡنِي مِن جُوعٍ ٧ដែលវានឹងមិនធ្វើឱ្យធំធាត់ និងមិនធ្វើឱ្យបាត់ការសេ្រក ឃ្លាននោះឡើយ ។ وُجُوهٌ يَوۡمَئِذٍ نَّاعِمَةٌ ٨នៅថ្ងៃនោះដែរ ទឹកមុខ(របស់បណ្ដាអ្នកមានជំនឿ)ប្រកប ដោយក្ដីរីករាយ។ لِّسَعۡيِهَا رَاضِيَةٌ ٩ដោយសារតែពួកគេពេញចិត្ដចំពោះការប្រឹងប្រែងរបស់ខ្លួន (នៅក្នុងលោកិយ) ។ فِي جَنَّةٍ عَالِيَةٍ ١٠នៅក្នុងឋានសួគ៌ដ៏ខ្ពស់ត្រដែត لَّا تَسۡمَعُ فِيهَا لَٰغِيَةً ١١ដែលនៅក្នុងវានោះ ពួកគេមិនឮពាក្យសំដីឥតប្រយោជន៍ ឡើយ។ فِيهَا عَيۡنٌ جَارِيَةٌ ١٢នៅទីនោះ មានប្រភពទឹកដែលហូរ។ فِيهَا سُرُرٌ مَّرۡفُوعَةٌ ١٣នៅទីនោះដែរ មានគ្រែខ្ពស់ៗ។ وَأَكۡوَابٌ مَّوۡضُوعَةٌ ١٤និងកែវដែលបានរៀបចំទុកដាក់ជាសេ្រច។ وَنَمَارِقُ مَصۡفُوفَةٌ ١٥និងខ្នើយកើយរៀបដាក់ជាជួរៗ។ وَزَرَابِيُّ مَبۡثُوثَةٌ ١٦និងកម្រាលព្រំគ្រប់បែបយ៉ាងដែលបានក្រាលសន្ធឹងរួច ជាសេ្រច។ أَفَلَا يَنظُرُونَ إِلَى ٱلۡإِبِلِ كَيۡفَ خُلِقَتۡ ١٧ហើយតើពួកគេមិនបានពិចារណាចំពោះសត្វអូដ្ឋទេឬថា វាត្រូវបានគេបង្កើតយ៉ាងដូចមេ្ដច وَإِلَى ٱلسَّمَآءِ كَيۡفَ رُفِعَتۡ ١٨និងមើលទៅមេឃ តើវាត្រូវបានគេលើកឱ្យខ្ពស់ឡើង យ៉ាងដូចមេ្ដច وَإِلَى ٱلۡجِبَالِ كَيۡفَ نُصِبَتۡ ١٩និងមើលទៅភ្នំទាំងឡាយ តើវាត្រូវបានគេបោះភ្ជាប់ យ៉ាងរឹងមាំដូចមេ្ដច وَإِلَى ٱلۡأَرۡضِ كَيۡفَ سُطِحَتۡ ٢٠និងមើលទៅផែនដី តើវាត្រូវបានគេពន្លាតសន្ធឹងយ៉ាង ដូចមេ្ដចដែរ فَذَكِّرۡ إِنَّمَآ أَنتَ مُذَكِّرٌ ٢١ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ក្រើនរំលឹកចុះ ការពិតអ្នក គ្រាន់តែជាអ្នកដែលក្រើនរំលឹកប៉ុណ្ណោះ។ لَّسۡتَ عَلَيۡهِم بِمُصَيۡطِرٍ ٢٢អ្នកពុំមែនជាអ្នកប្រើអំណាចផ្ដាច់ការទៅលើពួកគេ ឡើយ។ إِلَّا مَن تَوَلَّىٰ وَكَفَرَ ٢٣លើកលែងតែអ្នកណាដែលងាកចេញ និងគ្មានជំនឿ ប៉ុណ្ណោះ។ فَيُعَذِّبُهُ ٱللَّهُ ٱلۡعَذَابَ ٱلۡأَكۡبَرَ ٢٤អល់ឡោះនឹងធ្វើទារុណកម្មគេនូវទារុណកម្មមួយយ៉ាង ធ្ងន់ធ្ងរបំផុត។ إِنَّ إِلَيۡنَآ إِيَابَهُمۡ ٢٥ពិតប្រាកដណាស់ ការវិលត្រឡប់របស់ពួកគេគឺមកកាន់ យើងតែម្នាក់គត់។ ثُمَّ إِنَّ عَلَيۡنَا حِسَابَهُم ٢٦បន្ទាប់មក ពិតប្រាកដណាស់ ការជំនុំជំរះរបស់ពួកគេ គឺជាតួនាទីរបស់យើង។