ملة الإسلام

السورة 92 · 21 آية · Cambodian Muslim Community Development

سورة الليل باللغة الخميرية

السورة بالعربية مع التفسير استمع إلى سورة الليل (1,297 قارئاً)
مكيةسورة الليل٢١ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

وَٱلَّيۡلِ إِذَا يَغۡشَىٰ ١អល់ឡោះស្បថនឹងពេលយប់នៅពេលដែលវាគ្របដណ្ដប់ ដោយភាពងងឹត។ وَٱلنَّهَارِ إِذَا تَجَلَّىٰ ٢និងពេលថ្ងៃ ពេលដែលវាបានបពោ្ចញពន្លឺដ៏ត្រចះត្រចង់។ وَمَا خَلَقَ ٱلذَّكَرَ وَٱلۡأُنثَىٰٓ ٣និងអ្នកដែលបានបង្កើតឱ្យមានប្រុស និងស្រី។ إِنَّ سَعۡيَكُمۡ لَشَتَّىٰ ٤ពិតប្រាកដណាស់ ការប្រឹងប្រែងរបស់ពួកអ្នក(នៅក្នុង លោកិយ) គឺខុសៗគ្នា។ فَأَمَّا مَنۡ أَعۡطَىٰ وَٱتَّقَىٰ ٥ចំណែកឯអ្នកណាដែលបានបរិច្ចាគទាន និងកោតខ្លាច អល់ឡោះ وَصَدَّقَ بِٱلۡحُسۡنَىٰ ٦ហើយនិងមានជំនឿលើការតបស្នងល្អនោះ فَسَنُيَسِّرُهُۥ لِلۡيُسۡرَىٰ ٧យើងនឹងរៀបចំឱ្យគេនូវមាគ៌ាដែលងាយស្រួល وَأَمَّا مَنۢ بَخِلَ وَٱسۡتَغۡنَىٰ ٨រីឯអ្នកណាហើយដែលកំណាញ់ និងមិនត្រូវការជំនួយពី អល់ឡោះ وَكَذَّبَ بِٱلۡحُسۡنَىٰ ٩ហើយនិងបានបដិសេធនឹងការតបស្នងល្អនោះ فَسَنُيَسِّرُهُۥ لِلۡعُسۡرَىٰ ١٠យើងនឹងរៀបចំឱ្យគេនូវមាគ៌ាដែលលំបាក។ وَمَا يُغۡنِي عَنۡهُ مَالُهُۥٓ إِذَا تَرَدَّىٰٓ ١١ហើយទ្រព្យសម្បត្ដិរបស់គេមិនផ្ដល់ផលប្រយោជន៍ដល់ គេឡើយ នៅពេលដែលគេបានធ្លាក់ចូលទៅក្នុងនរកហើយនោះ។ إِنَّ عَلَيۡنَا لَلۡهُدَىٰ ١٢ពិតប្រាកដណាស់ ភារកិច្ចរបស់យើងគឺផ្ដល់ការចង្អុលបង្ហាញ។ وَإِنَّ لَنَا لَلۡأٓخِرَةَ وَٱلۡأُولَىٰ ١٣ហើយពិតប្រាកដណាស់ ថ្ងៃអវសាននៃលោកិយ និងថ្ងៃដំបូងនៃលោកិយ គឺជាកម្មសិទ្ធិរបស់យើង។ فَأَنذَرۡتُكُمۡ نَارًا تَلَظَّىٰ ١٤ដូចេ្នះ យើងបានដាស់តឿនព្រមានពួកអ្នកអំពីភ្លើងនរក ដែលឆេះសន្ធោសន្ធៅ لَا يَصۡلَىٰهَآ إِلَّا ٱلۡأَشۡقَى ١٥ដែលគ្មានអ្នកណាចូលទៅក្នុងនោះ ក្រៅពីជនទុច្ចរិត ٱلَّذِي كَذَّبَ وَتَوَلَّىٰ ١٦ដែលគេបានបដិសេធ(នឹងអ្នកនាំសារ) និងបានបែរចេញ (ពីជំនឿលើអល់ឡោះ)នោះឡើយ។ وَسَيُجَنَّبُهَا ٱلۡأَتۡقَى ١٧ហើយគេនឹងបញ្ចៀសអ្នកដែលកោតខ្លាចអល់ឡោះអំពីវា(នរក) ٱلَّذِي يُؤۡتِي مَالَهُۥ يَتَزَكَّىٰ ١٨ដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់គេដើម្បីសំអាតខ្លួន។ وَمَا لِأَحَدٍ عِندَهُۥ مِن نِّعۡمَةٍ تُجۡزَىٰٓ ١٩ហើយគេមិនត្រូវការការតបស្នងនៀកម៉ាត់ពីអ្នកណាម្នាក់ ឡើយ។ إِلَّا ٱبۡتِغَآءَ وَجۡهِ رَبِّهِ ٱلۡأَعۡلَىٰ ٢٠លើកលែងតែដើម្បីស្វែងរកការយល់ព្រមពីម្ចាស់របស់ គេដ៏មហាឧត្ដុង្គឧត្ដមប៉ុណ្ណោះ។ وَلَسَوۡفَ يَرۡضَىٰ ٢١ហើយគេពិតជានឹងពេញចិត្ដជាមិនខាន(អ្វីដែលយើង តបស្នងដល់គេ)។

الترجمة: Cambodian Muslim Community Development.