ملة الإسلام

السورة 37 · 182 آية · Cambodian Muslim Community Development

سورة الصافات باللغة الخميرية

السورة بالعربية مع التفسير استمع إلى سورة الصافات (1,203 قارئاً)
مكيةسورة الصافات١٨٢ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

وَٱلصَّٰٓفَّٰتِ صَفًّا ١អល់ឡោះស្បថនឹងបណ្ដាអ្នកដែលរៀបជាជួរ(ក្រុមម៉ាឡា-អ៊ីកាត់)។ فَٱلزَّٰجِرَٰتِ زَجۡرًا ٢អល់ឡោះស្បថនឹងបណ្ដាអ្នកដែលនាំពពក(ក្រុមម៉ាឡា-អ៊ីកាត់)។ فَٱلتَّٰلِيَٰتِ ذِكۡرًا ٣អល់ឡោះស្បថនឹងបណ្ដាអ្នកដែលសូត្របន្ទូលរបស់ អល់ឡោះ(ក្រុមម៉ាឡាអ៊ីកាត់)។ إِنَّ إِلَٰهَكُمۡ لَوَٰحِدٌ ٤ពិតប្រាកដណាស់ ម្ចាស់ដែលត្រូវគោរពសក្ការៈរបស់ពួកអ្នក គឺមានតែមួយគត់។ رَّبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَا وَرَبُّ ٱلۡمَشَٰرِقِ ٥ជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី និងអ្វីដែល មាននៅចន្លោះវាទាំងពីរ ហើយជាម្ចាស់ដែលគ្រប់គ្រងទិសនៃព្រះ អាទិត្យរះ និងទិសនៃព្រះអាទិត្យលិច។ إِنَّا زَيَّنَّا ٱلسَّمَآءَ ٱلدُّنۡيَا بِزِينَةٍ ٱلۡكَوَاكِبِ ٦ពិតប្រាកដណាស់ យើងបានលំអមេឃជាន់ទីមួយនៃផែនដី លំអដោយផ្កាយជាច្រើន។ وَحِفۡظًا مِّن كُلِّ شَيۡطَٰنٍ مَّارِدٍ ٧ហើយ(យើងធ្វើឱ្យផ្កាយទាំងនោះ)ការពារអំពីស្ហៃតនទាំង អស់ដែលរឹងរូស។ لَّا يَسَّمَّعُونَ إِلَى ٱلۡمَلَإِ ٱلۡأَعۡلَىٰ وَيُقۡذَفُونَ مِن كُلِّ جَانِبٍ ٨ពួកវាមិនអាចទៅលបស្ដាប់បណ្ដាម៉ាឡាអ៊ីកាត់(ពិភាក្សា គ្នា)បានឡើយ ហើយពួកវានឹងត្រូវគេគប់(ដោយភ្លើងផ្កាយ)ពី គ្រប់ទិសទី دُحُورًاۖ وَلَهُمۡ عَذَابٌ وَاصِبٌ ٩ដើម្បីបណេ្ដញពួកវា។ ហើយពួកវានឹងទទួលទារុណកម្មជា អមតៈ إِلَّا مَنۡ خَطِفَ ٱلۡخَطۡفَةَ فَأَتۡبَعَهُۥ شِهَابٌ ثَاقِبٌ ١٠លើកលែងតែអ្នកណាដែលបានលួចស្ដាប់(ពាក្យសំដីម៉ា-ឡាអ៊ីកាត់) រួចផ្កាយដែលមានភ្លើងបានដេញតាមដុតវាប៉ុណ្ណោះ។ فَٱسۡتَفۡتِهِمۡ أَهُمۡ أَشَدُّ خَلۡقًا أَم مَّنۡ خَلَقۡنَآۚ إِنَّا خَلَقۡنَٰهُم مِّن طِينٍ لَّازِبِۭ ١١ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់) សួរពួកគេ(ពួកមូស្ហរីគីន)ថាៈ តើពួកគេជាអ្នកខ្លាំងជាង ឬអ្វី(មេឃ ដី ម៉ាឡាអ៊ីកាត់)ដែលយើង បានបង្កើតខ្លាំងជាង? ពិតប្រាកដណាស់ យើងបានបង្កើតពួកគេអំពី ដីដែលស្អិត។ بَلۡ عَجِبۡتَ وَيَسۡخَرُونَ ١٢ផ្ទុយទៅវិញ អ្នក(មូហាំម៉ាត់)ងឿងឆ្ងល់យ៉ាងខ្លាំង ខណៈ ដែលពួកគេចំអកមើលងាយ(ចំពោះគម្ពីរគួរអាន និងសំណួររបស់ អ្នក)។ وَإِذَا ذُكِّرُواْ لَا يَذۡكُرُونَ ١٣ហើយនៅពេលដែលពួកគេត្រូវគេរំលឹក ពួកគេបែរជាមិន យកចិត្ដទុកដាក់ទៅវិញ។ وَإِذَا رَأَوۡاْ ءَايَةً يَسۡتَسۡخِرُونَ ١٤ហើយនៅពេលដែលពួកគេបានឃើញភស្ដុតាងណាមួយ ពួកគេក៏ចំអកមើលងាយ។ وَقَالُوٓاْ إِنۡ هَٰذَآ إِلَّا سِحۡرٌ مُّبِينٌ ١٥ហើយពួកគេបាននិយាយថាៈ នេះគ្មានអ្វីក្រៅពីមន្ដអាគម ដ៏ច្បាស់លាស់នោះឡើយ។ أَءِذَا مِتۡنَا وَكُنَّا تُرَابًا وَعِظَٰمًا أَءِنَّا لَمَبۡعُوثُونَ ١٦តើនៅពេលដែលពួកយើងស្លាប់ ហើយពួកយើងបាន ក្លាយទៅជាដីនិងឆ្អឹងហើយនោះ ពួកយើងពិតជាត្រូវគេធ្វើឱ្យរស់ ចេញពីផ្នូរឡើងវិញមែនឬ أَوَءَابَآؤُنَا ٱلۡأَوَّلُونَ ١٧ហើយតើជីដូនជីតារបស់ពួកយើងពីមុន(ក៏ត្រូវគេធ្វើឱ្យ រស់ចេញពីផ្នូរឡើងវិញ)ដែរឬ قُلۡ نَعَمۡ وَأَنتُمۡ دَٰخِرُونَ ١٨ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតហើយ(ពួកអ្នកនឹងត្រូវ គេធ្វើឱ្យរស់ចេញពីផ្នូរឡើងវិញទាំងអស់)ដោយពួកអ្នកជាពួកដែល ថោកទាប។ فَإِنَّمَا هِيَ زَجۡرَةٌ وَٰحِدَةٌ فَإِذَا هُمۡ يَنظُرُونَ ١٩ហើយតាមពិតវា(ការរស់ចេញពីផ្នូរឡើងវិញ)គ្រាន់តែ ជាការផ្លុំត្រែមួយដងប៉ុណ្ណោះ។ ពេលនោះពួកគេស្រាប់តែមើល ឃើញ(ភាពវឹកវរនៃថ្ងៃបរលោក)។ وَقَالُواْ يَٰوَيۡلَنَا هَٰذَا يَوۡمُ ٱلدِّينِ ٢٠ហើយពួកគេបាននិយាយថាៈ ឱវិនាសអន្ដរាយហើយពួក យើង. នេះគឺជាថ្ងៃជំនុំជំរះ។ هَٰذَا يَوۡمُ ٱلۡفَصۡلِ ٱلَّذِي كُنتُم بِهِۦ تُكَذِّبُونَ ٢١នេះហើយគឺជាថ្ងៃកាត់សេចក្ដី ដែលពួកអ្នកធ្លាប់បាន បដិសេធនឹងវានោះ។ ۞ ٱحۡشُرُواْ ٱلَّذِينَ ظَلَمُواْ وَأَزۡوَٰجَهُمۡ وَمَا كَانُواْ يَعۡبُدُونَ ٢٢(អល់ឡោះបានបញ្ជាម៉ាឡាអ៊ីកាត់ថា) ចូរពួកអ្នកប្រមូល ពួកដែលបានបំពាន និងភរិយារបស់ពួកគេ ហើយនិងអ្វី(ព្រះនានា) ដែលពួកគេធ្លាប់បានគោរពសក្ការៈ مِن دُونِ ٱللَّهِ فَٱهۡدُوهُمۡ إِلَىٰ صِرَٰطِ ٱلۡجَحِيمِ ٢٣ផេ្សងពីអល់ឡោះមក។ ហើយចូរពួកអ្នកបង្ហាញពួកគេ ទៅកាន់ផ្លូវនរកជើហ៊ីមចុះ។ وَقِفُوهُمۡۖ إِنَّهُم مَّسۡـُٔولُونَ ٢٤ហើយចូរពួកអ្នកបពា្ឈប់ពួកគេ។ ពិតប្រាកដណាស់ ពួកគេ នឹងត្រូវគេសួរចម្លើយ។ مَا لَكُمۡ لَا تَنَاصَرُونَ ٢٥ហេតុអ្វីបានជាពួកអ្នកមិនជួយគ្នាទៅវិញទៅមកទៅ بَلۡ هُمُ ٱلۡيَوۡمَ مُسۡتَسۡلِمُونَ ٢٦ផ្ទុយទៅវិញពួកគេនៅថ្ងៃនេះ គឺជាពួកដែលប្រគល់ខ្លួន។ وَأَقۡبَلَ بَعۡضُهُمۡ عَلَىٰ بَعۡضٍ يَتَسَآءَلُونَ ٢٧ហើយពួកគេសំដៅទៅរកគ្នា ដោយពួកគេសួរ(ឈ្លោះប្រកែក)គ្នាទៅវិញទៅមក។ قَالُوٓاْ إِنَّكُمۡ كُنتُمۡ تَأۡتُونَنَا عَنِ ٱلۡيَمِينِ ٢٨ដោយពួកគេបាននិយាយ(ទៅកាន់ពួកមេដឹកនាំរបស់ ពួកគេ)ថាៈ ពិតប្រាកដណាស់ ពួកអ្នកបានបោកប្រាស់ពួកយើងថា សាសនាដែលពួកអ្នកនាំមកគឺត្រឹមត្រូវ។ قَالُواْ بَل لَّمۡ تَكُونُواْ مُؤۡمِنِينَ ٢٩ពួកគេ(មេដឹកនាំ)បានតបវិញថាៈ ផ្ទុយទៅវិញ ពួកអ្នក ទេដែលគ្មានជំនឿ(លើអល់ឡោះ)។ وَمَا كَانَ لَنَا عَلَيۡكُم مِّن سُلۡطَٰنِۭۖ بَلۡ كُنتُمۡ قَوۡمًا طَٰغِينَ ٣٠ហើយពួកយើងក៏គ្មានអំណាចគៀបសង្កត់ពួកអ្នក(មិន ឱ្យជឿលើអល់ឡោះ)ដែរ។ ផ្ទុយទៅវិញ ពួកអ្នកទេជាក្រុមដែល វងេ្វងនោះ។ فَحَقَّ عَلَيۡنَا قَوۡلُ رَبِّنَآۖ إِنَّا لَذَآئِقُونَ ٣١ហើយការព្រមាន(ទារុណកម្ម)នៃម្ចាស់របស់ពួកយើង បានធ្លាក់មកលើពួកយើង។ ពិតប្រាកដណាស់ ពួកយើងគឺជាពួក ដែលត្រូវភ្លក្សទារុណកម្ម។ فَأَغۡوَيۡنَٰكُمۡ إِنَّا كُنَّا غَٰوِينَ ٣٢ហើយពួកយើងបានធ្វើឱ្យពួកអ្នកវងេ្វង។ ពិតប្រាកដ ណាស់ ពួកយើងគឺជាពួកដែលបានវងេ្វង។ فَإِنَّهُمۡ يَوۡمَئِذٍ فِي ٱلۡعَذَابِ مُشۡتَرِكُونَ ٣٣ដូចេ្នះ នៅថ្ងៃនោះពួកគេពិតជាត្រូវទទួលរងនូវទារុណកម្មរួមជាមួយគ្នាទាំងអស់។ إِنَّا كَذَٰلِكَ نَفۡعَلُ بِٱلۡمُجۡرِمِينَ ٣٤ពិតប្រាកដណាស់ យើង(អល់ឡោះ)ក៏ធ្វើដូចេ្នះដែរ ចំពោះពួកដែលប្រព្រឹត្ដបាបកម្ម។ إِنَّهُمۡ كَانُوٓاْ إِذَا قِيلَ لَهُمۡ لَآ إِلَٰهَ إِلَّا ٱللَّهُ يَسۡتَكۡبِرُونَ ٣٥ពិតប្រាកដណាស់ ពួកគេកាលពីមុននៅពេលដែលមានគេ និយាយទៅកាន់ពួកគេថាៈ គ្មានម្ចាស់ណាផេ្សងត្រូវគេគោរពសក្ការៈ ពិតប្រាកដក្រៅពីទ្រង់នោះ គឺពួកគេក្រអឺតក្រទម។ وَيَقُولُونَ أَئِنَّا لَتَارِكُوٓاْ ءَالِهَتِنَا لِشَاعِرٍ مَّجۡنُونِۭ ٣٦ហើយពួកគេនិយាយថាៈ តើពិតជាឱ្យពួកយើងបោះបង់ ចោលព្រះនានារបស់ពួកយើង ព្រោះតែកវីវិកលចរិតម្នាក់នេះឬ بَلۡ جَآءَ بِٱلۡحَقِّ وَصَدَّقَ ٱلۡمُرۡسَلِينَ ٣٧ផ្ទុយទៅវិញ គេ(មូហាំម៉ាត់)បាននាំមកនូវការពិតហើយ បានបញ្ជាក់ពីបណ្ដាអ្នកនាំសារមុនៗ។ إِنَّكُمۡ لَذَآئِقُواْ ٱلۡعَذَابِ ٱلۡأَلِيمِ ٣٨ពិតប្រាកដណាស់ ពួកអ្នកគឺជាពួកដែលភ្លក្សរសជាតិ ទារុណកម្មដ៏ឈឺចាប់។ وَمَا تُجۡزَوۡنَ إِلَّا مَا كُنتُمۡ تَعۡمَلُونَ ٣٩ហើយពួកអ្នកមិនត្រូវគេតបស្នងក្រៅពីអ្វីដែលពួកអ្នក ធ្លាប់បានប្រព្រឹត្ដនោះឡើយ។ إِلَّا عِبَادَ ٱللَّهِ ٱلۡمُخۡلَصِينَ ٤٠ក៏ប៉ុន្ដែ បណ្ដាខ្ញុំរបស់អល់ឡោះដែលបរិសុទ្ធ(ក្នុងការ គោរពសក្ការៈ) أُوْلَٰٓئِكَ لَهُمۡ رِزۡقٌ مَّعۡلُومٌ ٤١អ្នកទាំងនោះនឹងទទួលបានលាភសក្ការៈ ដែលគេកំណត់ រួចជាសេ្រច(ក្នុងឋានសួគ៌)។ فَوَٰكِهُ وَهُم مُّكۡرَمُونَ ٤٢វានោះគឺផ្លៃឈើគ្រប់ប្រភេទ។ ហើយពួកគេត្រូវបានគេ លើកតម្កើង فِي جَنَّٰتِ ٱلنَّعِيمِ ٤٣នៅក្នុងឋានសួគ៌ណាអ៊ីម។ عَلَىٰ سُرُرٍ مُّتَقَٰبِلِينَ ٤٤ដោយពួកគេអង្គុយលើគ្រែទល់មុខគ្នា(យ៉ាងសប្បាយ រីករាយ)។ يُطَافُ عَلَيۡهِم بِكَأۡسٍ مِّن مَّعِينِۭ ٤٥គេដាក់នៅជុំវិញពួកគេនូវកែវស្រាមកពីទនេ្លស្រាដែលហូរ بَيۡضَآءَ لَذَّةٍ لِّلشَّٰرِبِينَ ٤٦មានពណ៌សដែលមានរសជាតិឆ្ងាញ់សម្រាប់បណ្ដាអ្នកដែល ទទួលទាន។ لَا فِيهَا غَوۡلٌ وَلَا هُمۡ عَنۡهَا يُنزَفُونَ ٤٧ដែលនៅក្នុងវា(ស្រា)មិនធ្វើឱ្យប៉ះពាល់ដល់សុខភាព ឡើយ ហើយក៏មិនឱ្យពួកគេស្រវឹងដោយសារវាដែរ។ وَعِندَهُمۡ قَٰصِرَٰتُ ٱلطَّرۡفِ عِينٌ ٤٨ហើយនៅក្បែរពួកគេមានស្រីទេពអប្សរជាច្រើន។ كَأَنَّهُنَّ بَيۡضٌ مَّكۡنُونٌ ٤٩ពួកនាងប្រៀបដូចជាពងសត្វដែលគេថែរក្សាយ៉ាងល្អ បំផុត។ فَأَقۡبَلَ بَعۡضُهُمۡ عَلَىٰ بَعۡضٍ يَتَسَآءَلُونَ ٥٠ហើយពួកគេសំដៅទៅរកគ្នាដោយសួរគ្នាទៅវិញទៅមក។ قَالَ قَآئِلٌ مِّنۡهُمۡ إِنِّي كَانَ لِي قَرِينٌ ٥١ម្នាក់ក្នុងចំណោមពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំធ្លាប់មានមិត្ដភកិ្ដម្នាក់(ក្នុងលោកិយ) يَقُولُ أَءِنَّكَ لَمِنَ ٱلۡمُصَدِّقِينَ ٥٢ដែលគេនិយាយថាៈ តើអ្នកពិតជាស្ថិតក្នុងចំណោមអ្នក ដែលមានជំនឿ(នឹងការរស់ចេញពីផ្នូរឡើងវិញ)ឬ أَءِذَا مِتۡنَا وَكُنَّا تُرَابًا وَعِظَٰمًا أَءِنَّا لَمَدِينُونَ ٥٣តើនៅពេលដែលយើងស្លាប់ ហើយយើងបានក្លាយទៅជាដីនិងឆ្អឹងហើយនោះ តើពួកយើងពិតជាត្រូវគេតបស្នង(នូវទង្វើ ទាំងឡាយរបស់ពួកយើង)ឬ قَالَ هَلۡ أَنتُم مُّطَّلِعُونَ ٥٤ម្នាក់នោះបាននិយាយទៀតថាៈ តើពួកអ្នកឃើញ(មិត្ដភកិ្ដ របស់យើងកាលនៅលោកិយ)ដែរឬទេ فَٱطَّلَعَ فَرَءَاهُ فِي سَوَآءِ ٱلۡجَحِيمِ ٥٥រួចមកគេក៏ទៅរកមើល ពេលនោះគេស្រាប់តែឃើញមិត្ដ របស់គេស្ថិតនៅកណ្ដាលនរកជើហ៊ីម។ قَالَ تَٱللَّهِ إِن كِدتَّ لَتُرۡدِينِ ٥٦គេក៏បាននិយាយថាៈ សូមស្បថនឹងអល់ឡោះ តាមពិត អ្នកស្ទើរតែធ្វើឱ្យខ្ញុំធ្លាក់ក្នុងនរក(ដូចអ្នក)។ وَلَوۡلَا نِعۡمَةُ رَبِّي لَكُنتُ مِنَ ٱلۡمُحۡضَرِينَ ٥٧ហើយប្រសិនបើគ្មាននៀកម៉ាត់នៃម្ចាស់របស់ខ្ញុំទេ ខ្ញុំពិត ជាស្ថិតក្នុងចំណោមអ្នកដែលត្រូវគេប្រមូល(ធ្វើទារុណកម្ម)ជា មិនខាន។ أَفَمَا نَحۡنُ بِمَيِّتِينَ ٥٨(អ្នកឋានសួគ៌បានសួរគ្នាថា) ដូចេ្នះតើពួកយើងមិនស្លាប់ إِلَّا مَوۡتَتَنَا ٱلۡأُولَىٰ وَمَا نَحۡنُ بِمُعَذَّبِينَ ٥٩ក្រៅពីការស្លាប់របស់ពួកយើងជាលើកដំបូង(ក្នុងលោ-កិយ) ហើយពួកយើងមិនមែនជាអ្នកដែលត្រូវគេធ្វើទារុណកម្ម ទេឬ إِنَّ هَٰذَا لَهُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ ٦٠ពិតប្រាកដណាស់ នេះហើយជាជោគជ័យដ៏ធំធេង។ لِمِثۡلِ هَٰذَا فَلۡيَعۡمَلِ ٱلۡعَٰمِلُونَ ٦١ដើម្បីចង់បានដូចនេះ ដូចេ្នះចូរឱ្យបណ្ដាអ្នកដែលសាងអំពើ ល្អខិតខំសាងអំពើល្អ(នៅក្នុងលោកិយ)។ أَذَٰلِكَ خَيۡرٌ نُّزُلًا أَمۡ شَجَرَةُ ٱلزَّقُّومِ ٦٢តើអ្វី(ចំណីអាហារ)ដែលគេត្រៀមឱ្យ(អ្នកឋានសួគ៌) នោះល្អជាង ឬដើមហ្សឹកគូម(ដែលជាចំណីពួកនរក)ល្អជាង إِنَّا جَعَلۡنَٰهَا فِتۡنَةً لِّلظَّٰلِمِينَ ٦٣ពិតប្រាកដណាស់ យើងបានបង្កើតវា(ដើមហ្សឹកគូម)ជា ទារុណកម្មសម្រាប់ពួកបំពាន។ إِنَّهَا شَجَرَةٌ تَخۡرُجُ فِيٓ أَصۡلِ ٱلۡجَحِيمِ ٦٤ពិតប្រាកដណាស់ វាគឺជាដើមឈើដែលដុះចេញពីបាតនរក ជើហ៊ីម។ طَلۡعُهَا كَأَنَّهُۥ رُءُوسُ ٱلشَّيَٰطِينِ ٦٥ផ្លែរបស់វាហាក់បីដូចជាក្បាលពួកស្ហៃតន។ فَإِنَّهُمۡ لَأٓكِلُونَ مِنۡهَا فَمَالِـُٔونَ مِنۡهَا ٱلۡبُطُونَ ٦٦ដូចេ្នះ ពិតប្រាកដណាស់ពួកគេគឺត្រូវបរិភោគអំពីដើមឈើ នោះ ហើយពោះរបស់ពួកគេពេញទៅដោយវា។ ثُمَّ إِنَّ لَهُمۡ عَلَيۡهَا لَشَوۡبًا مِّنۡ حَمِيمٍ ٦٧បន្ទាប់មក ពិតប្រាកដណាស់ ពួកគេនឹងត្រូវផឹកទឹកក្ដៅ បំផុតលាយជាមួយវា។ ثُمَّ إِنَّ مَرۡجِعَهُمۡ لَإِلَى ٱلۡجَحِيمِ ٦٨ក្រោយមក ពិតប្រាកដណាស់កន្លែងវិលត្រឡប់របស់ពួគេ គឺឆ្ពោះទៅកាន់នរកជើហ៊ីម។ إِنَّهُمۡ أَلۡفَوۡاْ ءَابَآءَهُمۡ ضَآلِّينَ ٦٩ពិតប្រាកដណាស់ ពួកគេបានប្រទះឃើញជីដូនជីតារបស់ ពួកគេវងេ្វង។ فَهُمۡ عَلَىٰٓ ءَاثَٰرِهِمۡ يُهۡرَعُونَ ٧٠រួចពួកគេប្រញាប់ប្រញាល់អនុវត្ដតាមគំរូរបស់(ជីដូនជីតា) ពួកគេ។ وَلَقَدۡ ضَلَّ قَبۡلَهُمۡ أَكۡثَرُ ٱلۡأَوَّلِينَ ٧١ហើយជាការពិតណាស់ ពួកជំនាន់មុនភាគច្រើនបានវងេ្វង មុនពួកគេទៅទៀត។ وَلَقَدۡ أَرۡسَلۡنَا فِيهِم مُّنذِرِينَ ٧٢ហើយជាការពិតណាស់ យើងបានចាត់តាំងក្នុងចំណោម ពួកគេ(ពួកជំនាន់មុន)នូវអ្នកដាស់តឿនព្រមានជាច្រើន។ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُنذَرِينَ ٧٣ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)មើលចុះ តើលទ្ធផលចុង ក្រោយរបស់អ្នកដែលត្រូវគេដាស់តឿនព្រមានទាំងនោះយ៉ាងដូចមេ្ដច إِلَّا عِبَادَ ٱللَّهِ ٱلۡمُخۡلَصِينَ ٧٤លើកលែងតែបណ្ដាខ្ញុំរបស់អល់ឡោះដែលមានចិត្ដបរិសុទ្ធ ប៉ុណ្ណោះ។ وَلَقَدۡ نَادَىٰنَا نُوحٌ فَلَنِعۡمَ ٱلۡمُجِيبُونَ ٧٥ហើយជាការពិតណាស់ នួហបានបួងសួងសុំពីយើង ពេល នោះយើងគឺជាអ្នកផ្ដល់ចម្លើយដ៏ប្រសើរបំផុត។ وَنَجَّيۡنَٰهُ وَأَهۡلَهُۥ مِنَ ٱلۡكَرۡبِ ٱلۡعَظِيمِ ٧٦ហើយយើងបានសង្គ្រោះគេ និងក្រុមគ្រួសាររបស់គេពី គ្រោះមហន្ដរាយ(ទឹកជំនន់)ដ៏ធ្ងន់ធ្ងរ។ وَجَعَلۡنَا ذُرِّيَّتَهُۥ هُمُ ٱلۡبَاقِينَ ٧٧ហើយយើងបានធ្វើឱ្យកូនចៅរបស់គេជាពួកដែលនៅ រស់រានមានជីវិត។ وَتَرَكۡنَا عَلَيۡهِ فِي ٱلۡأٓخِرِينَ ٧٨ហើយយើងបានបន្សល់ទុករឿងរបស់គេ(ជាការរំលឹក ដ៏ល្អ)ដល់អ្នកជំនាន់ក្រោយ។ سَلَٰمٌ عَلَىٰ نُوحٍ فِي ٱلۡعَٰلَمِينَ ٧٩សុខសន្ដិភាពកើតមានដល់នួហនៅលើពិភពទាំងអស់។ إِنَّا كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ ٨٠ពិតប្រាកដណាស់ យើងក៏បានតបស្នងដូច្នោះដែរចំពោះអ្នក ដែលសាងអំពើល្អ។ إِنَّهُۥ مِنۡ عِبَادِنَا ٱلۡمُؤۡمِنِينَ ٨١ពិតប្រាកដណាស់ គេ(នួហ)ស្ថិតក្នុងចំណោមខ្ញុំរបស់ យើងដែលមានជំនឿ។ ثُمَّ أَغۡرَقۡنَا ٱلۡأٓخَرِينَ ٨٢ក្រោយមក យើងក៏បានពន្លិចពួកដទៃទៀត។ ۞ وَإِنَّ مِن شِيعَتِهِۦ لَإِبۡرَٰهِيمَ ٨٣ហើយពិតប្រាកដណាស់ ក្នុងចំណោមអ្នកដែលតាមមាគ៌ា របស់នួហគឺអ៊ីព្រហ៊ីម។ إِذۡ جَآءَ رَبَّهُۥ بِقَلۡبٍ سَلِيمٍ ٨٤(ចូរចងចាំ)នៅពេលដែលគេ(អ៊ីព្រហ៊ីម)បានមកជួប ម្ចាស់របស់គេដោយចិត្ដបរិសុទ្ធ។ إِذۡ قَالَ لِأَبِيهِ وَقَوۡمِهِۦ مَاذَا تَعۡبُدُونَ ٨٥(ចូរចងចាំ)នៅពេលដែលគេបានពោលទៅកាន់ឪពុក របស់គេនិងក្រុមរបស់គេថាៈ តើពួកអ្នកកំពុងតែគោរពសក្ការៈអ្វី أَئِفۡكًا ءَالِهَةً دُونَ ٱللَّهِ تُرِيدُونَ ٨٦តើពួកអ្នកចង់គោរពសក្ការៈម្ចាស់ផេ្សងពីអល់ឡោះ ដើម្បី ប្រឌិតភូតកុហកឬ فَمَا ظَنُّكُم بِرَبِّ ٱلۡعَٰلَمِينَ ٨٧ដូចេ្នះ តើពួកអ្នកគិតអ្វីចំពោះម្ចាស់គ្រប់គ្រងពិភពទាំង អស់ فَنَظَرَ نَظۡرَةً فِي ٱلنُّجُومِ ٨٨រួចមកគេ(អ៊ីព្រហ៊ីម)បានសម្លឹងមើលទៅហ្វូងផ្កាយ មួយស្របក់។ فَقَالَ إِنِّي سَقِيمٌ ٨٩ហើយគេក៏បានពោលថាៈ ពិតប្រាកដណាស់ខ្ញុំឈឺ។ فَتَوَلَّوۡاْ عَنۡهُ مُدۡبِرِينَ ٩٠ពេលនោះ ពួកគេក៏បានបែរខ្នងចាកចេញពីគេ។ فَرَاغَ إِلَىٰٓ ءَالِهَتِهِمۡ فَقَالَ أَلَا تَأۡكُلُونَ ٩١បន្ទាប់មកគេដើរសំដៅទៅរកព្រះនានារបស់ពួកគេ ហើយ បានពោលថាៈ តើពួកឯងមិនបរិភោគទេឬ مَا لَكُمۡ لَا تَنطِقُونَ ٩٢ហេតុអ្វីបានជាពួកឯងមិននិយាយ فَرَاغَ عَلَيۡهِمۡ ضَرۡبَۢا بِٱلۡيَمِينِ ٩٣ហើយគេក៏ដើរទៅជិតពួកវា(ព្រះនានា) ដោយវាយ នឹងដៃស្ដាំរបស់គេ(យ៉ាងខ្លាំង)។ فَأَقۡبَلُوٓاْ إِلَيۡهِ يَزِفُّونَ ٩٤ពេលនោះ ពួកគេបានដើរសំដៅទៅរកគេយ៉ាងរហ័ស។ قَالَ أَتَعۡبُدُونَ مَا تَنۡحِتُونَ ٩٥គេបានពោលថាៈ តើពួកអ្នកគោរពសក្ការៈនូវអ្វីដែលពួក អ្នកឆ្លាក់ وَٱللَّهُ خَلَقَكُمۡ وَمَا تَعۡمَلُونَ ٩٦ខណៈដែលអល់ឡោះបានបង្កើតពួកអ្នកនិងអ្វីដែលពួកអ្នក កំពុងធ្វើនោះឬ قَالُواْ ٱبۡنُواْ لَهُۥ بُنۡيَٰنًا فَأَلۡقُوهُ فِي ٱلۡجَحِيمِ ٩٧ពួកគេបាននិយាយគ្នាថាៈ ចូរពួកអ្នកសង់សំណង់មួយ សម្រាប់គេ ហើយបោះគេចូលទៅក្នុងភ្លើងដ៏ក្ដៅនោះចុះ។ فَأَرَادُواْ بِهِۦ كَيۡدًا فَجَعَلۡنَٰهُمُ ٱلۡأَسۡفَلِينَ ٩٨ដូច្នោះ ពួកគេមានបំណងរៀបគំរោងអាក្រក់ចំពោះគេ តែ យើងក៏បានធ្វើឱ្យពួកគេទាបថោក។ وَقَالَ إِنِّي ذَاهِبٌ إِلَىٰ رَبِّي سَيَهۡدِينِ ٩٩ហើយគេក៏បានពោលថាៈ ពិតប្រាកដណាស់ ខ្ញុំនឹងទៅកាន់ ម្ចាស់របស់ខ្ញុំដែលទ្រង់នឹងចង្អុលបង្ហាញខ្ញុំ។ رَبِّ هَبۡ لِي مِنَ ٱلصَّٰلِحِينَ ١٠٠ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាប្រទានឱ្យខ្ញុំ(នូវកូន ប្រុស)ដែលស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អត្រឹមត្រូវផង។ فَبَشَّرۡنَٰهُ بِغُلَٰمٍ حَلِيمٍ ١٠١ហើយយើងបានផ្ដល់ដំណឹងរីករាយដល់គេអំពីកូនប្រុស ម្នាក់ដែលអត់ធ្មត់បំផុត(អ៊ីស្មាអ៊ីល)។ فَلَمَّا بَلَغَ مَعَهُ ٱلسَّعۡيَ قَالَ يَٰبُنَيَّ إِنِّيٓ أَرَىٰ فِي ٱلۡمَنَامِ أَنِّيٓ أَذۡبَحُكَ فَٱنظُرۡ مَاذَا تَرَىٰۚ قَالَ يَٰٓأَبَتِ ٱفۡعَلۡ مَا تُؤۡمَرُۖ سَتَجِدُنِيٓ إِن شَآءَ ٱللَّهُ مِنَ ٱلصَّٰبِرِينَ ١٠٢ហើយនៅពេលដែលគេ(អ៊ីស្មាអ៊ីល)គ្រប់អាយុអាច ដើរជាមួយគាត់បាននោះ គាត់បានពោលថាៈ ឱកូនសម្លាញ់. ពិត ប្រាកដណាស់ យើងបានសុបិនឃើញថា យើងពិតជាត្រូវសំឡេះ ឯង។ ដូចេ្នះ ចូរឯងពិចារណាមើលចុះ តើឯងយល់ឃើញយ៉ាងដូច មេ្ដច? អ៊ីស្មាអ៊ីលលបានឆ្លើយថាៈ ឱឪពុកជាទីស្រឡាញ់របស់ខ្ញុំ. សូម លោកឪពុកអនុវត្ដតាមអ្វីដែលគេបានបញ្ជាចុះ។ ប្រសិនបើ អល់ឡោះមានចេតនា លោកឪពុកនឹងឃើញខ្ញុំស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់ជាមិនខាន។ فَلَمَّآ أَسۡلَمَا وَتَلَّهُۥ لِلۡجَبِينِ ١٠٣ហើយនៅពេលដែលគេទាំងពីរបានយល់ព្រម(ធ្វើតាម បទបញ្ជាអល់ឡោះ) រួចគាត់ក៏បានផេ្ដកអ៊ីស្មាអ៊ីលផ្កាប់មុខទៅលើ ដី(ដើម្បីសំឡេះ)។ وَنَٰدَيۡنَٰهُ أَن يَٰٓإِبۡرَٰهِيمُ ١٠٤ពេលនោះយើងបានហៅគេថាៈ ឱអ៊ីព្រហ៊ីម قَدۡ صَدَّقۡتَ ٱلرُّءۡيَآۚ إِنَّا كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ ١٠٥អ្នកពិតជាបានបំពេញតាមសុបិន(របស់អ្នក)ហើយ។ ពិតប្រាកដណាស់ យើងក៏តបស្នងដូច្នោះដែរ ចំពោះអ្នកដែលសាង អំពើល្អ។ إِنَّ هَٰذَا لَهُوَ ٱلۡبَلَٰٓؤُاْ ٱلۡمُبِينُ ١٠٦ពិតប្រាកដណាស់ នេះគឺជាការសាកល្បងមួយយ៉ាង ច្បាស់លាស់។ وَفَدَيۡنَٰهُ بِذِبۡحٍ عَظِيمٍ ١٠٧ហើយយើងបានសង្គ្រោះគេ(អ៊ីស្មាអ៊ីល)ដោយប្ដូរនឹង ការសំឡេះសត្វមួយដ៏ធំ។ وَتَرَكۡنَا عَلَيۡهِ فِي ٱلۡأٓخِرِينَ ١٠٨ហើយយើងបន្សល់ទុករឿងរបស់គេ(ជាការរំលឹកដ៏ល្អ) ដល់អ្នកជំនាន់ក្រោយ។ سَلَٰمٌ عَلَىٰٓ إِبۡرَٰهِيمَ ١٠٩សូមសុខសន្ដិភាពកើតមានដល់អ៊ីព្រហ៊ីម។ كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ ١١٠ដូច្នោះដែរ យើងតបស្នងចំពោះអ្នកដែលសាងអំពើល្អ។ إِنَّهُۥ مِنۡ عِبَادِنَا ٱلۡمُؤۡمِنِينَ ١١١ពិតប្រាកដណាស់ គេ(អ៊ីព្រហ៊ីម)ស្ថិតក្នុងចំណោមខ្ញុំ របស់យើងដែលមានជំនឿ។ وَبَشَّرۡنَٰهُ بِإِسۡحَٰقَ نَبِيًّا مِّنَ ٱلصَّٰلِحِينَ ١١٢យើងបានផ្ដល់ដំណឹងរីករាយដល់គេនូវអ៊ីសហាកជា ណាពីម្នាក់ដែលស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អត្រឹមត្រូវ។ وَبَٰرَكۡنَا عَلَيۡهِ وَعَلَىٰٓ إِسۡحَٰقَۚ وَمِن ذُرِّيَّتِهِمَا مُحۡسِنٌ وَظَالِمٌ لِّنَفۡسِهِۦ مُبِينٌ ١١٣យើងបានប្រទានពរជ័យទៅដល់គេ និងអ៊ីសហាក។ ហើយក្នុងចំណោមកូនចៅរបស់គេទាំងពីរមានអ្នកដែលល្អត្រឹមត្រូវ និងអ្នកដែលបំពានលើខ្លួនឯងដ៏ច្បាស់លាស់។ وَلَقَدۡ مَنَنَّا عَلَىٰ مُوسَىٰ وَهَٰرُونَ ١١٤ហើយជាការពិតណាស់ យើងបានប្រទាននៀកម៉ាត់ ទៅលើមូសានិងហារ៉ូន។ وَنَجَّيۡنَٰهُمَا وَقَوۡمَهُمَا مِنَ ٱلۡكَرۡبِ ٱلۡعَظِيمِ ١١٥ហើយយើងបានសង្គ្រោះគេទាំងពីរ និងក្រុមរបស់គេ ទាំងពីរឱ្យរួចផុតពីគ្រោះមហន្ដរាយដ៏ធ្ងន់ធ្ងរ។ وَنَصَرۡنَٰهُمۡ فَكَانُواْ هُمُ ٱلۡغَٰلِبِينَ ١١٦ហើយយើងបានជួយពួកគេ ហើយពួកគេក៏បានក្លាយជា ពួកដែលមានជ័យជំនះ។ وَءَاتَيۡنَٰهُمَا ٱلۡكِتَٰبَ ٱلۡمُسۡتَبِينَ ١١٧ហើយយើងបានផ្ដល់ឱ្យគេទាំងពីរនូវគម្ពីរដ៏ច្បាស់ លាស់។ وَهَدَيۡنَٰهُمَا ٱلصِّرَٰطَ ٱلۡمُسۡتَقِيمَ ١١٨ហើយយើងចង្អុលបង្ហាញដល់គេទាំងពីរនូវមាគ៌ាដ៏ត្រឹម ត្រូវ។ وَتَرَكۡنَا عَلَيۡهِمَا فِي ٱلۡأٓخِرِينَ ١١٩ហើយយើងបន្សល់ទុករឿងរបស់គេទាំងពីរ(ជាការ រំលឹកដ៏ល្អ)ដល់អ្នកជំនាន់ក្រោយ។ سَلَٰمٌ عَلَىٰ مُوسَىٰ وَهَٰرُونَ ١٢٠សូមសុខសន្ដិភាពកើតមានចំពោះមូសា និងហារូន។ إِنَّا كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ ١٢١ពិតប្រាកដណាស់ យើងក៏តបស្នងដូច្នោះដែរចំពោះ អ្នកដែលសាងអំពើល្អ។ إِنَّهُمَا مِنۡ عِبَادِنَا ٱلۡمُؤۡمِنِينَ ١٢٢ពិតប្រាកដណាស់ គេទាំងពីរគឺស្ថិតក្នុងចំណោមខ្ញុំរបស់ យើងដែលមានជំនឿ។ وَإِنَّ إِلۡيَاسَ لَمِنَ ٱلۡمُرۡسَلِينَ ١٢٣ហើយពិតប្រាកដណាស់ អ៊ីលយ៉ាសគឺជាអ្នកនាំសារ ម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយ។ إِذۡ قَالَ لِقَوۡمِهِۦٓ أَلَا تَتَّقُونَ ١٢٤(ចូរចងចាំ)នៅពេលដែលគេបានពោលទៅកាន់ក្រុម របស់គេ(អំបូរអ៊ីស្រាអែល)ថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះ ទេឬ أَتَدۡعُونَ بَعۡلًا وَتَذَرُونَ أَحۡسَنَ ٱلۡخَٰلِقِينَ ١٢٥តើពួកអ្នកគោរពសក្ការៈចំពោះរូបសំណាកហ្ពាកឡាន់ ហើយពួកអ្នកបោះបង់ចោល(ការគោរពសក្ការៈ)អ្នកដែលបង្កើត ដ៏ប្រសើរជាងគេ ٱللَّهَ رَبَّكُمۡ وَرَبَّ ءَابَآئِكُمُ ٱلۡأَوَّلِينَ ١٢٦ខណៈដែលអល់ឡោះ គឺជាម្ចាស់របស់ពួកអ្នក និងជា ម្ចាស់របស់ជីដូនជីតាជំនាន់មុនរបស់ពួកអ្នកនោះ فَكَذَّبُوهُ فَإِنَّهُمۡ لَمُحۡضَرُونَ ١٢٧តែពួកគេបែរជាបានបដិសេធនឹងគេ(អ៊ីលយ៉ាស)ទៅ វិញ។ ដូចេ្នះ ពិតប្រាកដណាស់ពួកគេនឹងត្រូវគេប្រមូលផ្ដុំ(ធ្វើ ទារុណកម្ម) إِلَّا عِبَادَ ٱللَّهِ ٱلۡمُخۡلَصِينَ ١٢٨លើកលែងតែបណ្ដាខ្ញុំរបស់អល់ឡោះដែលមានចិត្ដស្មោះ ត្រង់ប៉ុណ្ណោះ។ وَتَرَكۡنَا عَلَيۡهِ فِي ٱلۡأٓخِرِينَ ١٢٩ហើយយើងបន្សល់ទុករឿងរបស់គេ(ជាការរំលឹកដ៏ល្អ) ដល់អ្នកជំនាន់ក្រោយ។ سَلَٰمٌ عَلَىٰٓ إِلۡ يَاسِينَ ١٣٠សូមសុខសន្ដិភាពកើតមានចំពោះអ៊ីលយ៉ាស៊ីន។ إِنَّا كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ ١٣١ពិតប្រាកដណាស់ យើងក៏តបស្នងដូច្នោះដែរចំពោះអ្នក ដែលសាងអំពើល្អ។ إِنَّهُۥ مِنۡ عِبَادِنَا ٱلۡمُؤۡمِنِينَ ١٣٢ពិតប្រាកដណាស់ គេគឺស្ថិតក្នុងចំណោមខ្ញុំរបស់យើង ដែលមានជំនឿ។ وَإِنَّ لُوطًا لَّمِنَ ٱلۡمُرۡسَلِينَ ١٣٣ហើយពិតប្រាកដណាស់ លូតគឺជាអ្នកនាំសារម្នាក់ក្នុង ចំណោមអ្នកនាំសារទាំងឡាយ។ إِذۡ نَجَّيۡنَٰهُ وَأَهۡلَهُۥٓ أَجۡمَعِينَ ١٣٤(ចូរចងចាំ)នៅពេលដែលយើងបានសង្គ្រោះគេនិងក្រុម គ្រួសាររបស់គេទាំងអស់គ្នា إِلَّا عَجُوزًا فِي ٱلۡغَٰبِرِينَ ١٣٥លើកលែងតែស្ដ្រីជរាម្នាក់(ប្រពន្ធរបស់គេ)ប៉ុណ្ណោះ ដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវទារុណកម្ម។ ثُمَّ دَمَّرۡنَا ٱلۡأٓخَرِينَ ١٣٦បន្ទាប់មក យើងបានបំផ្លាញអ្នកដទៃទៀត។ وَإِنَّكُمۡ لَتَمُرُّونَ عَلَيۡهِم مُّصۡبِحِينَ ١٣٧ហើយពិតប្រាកដណាស់ ពួកអ្នកធ្វើដំណើរឆ្លងកាត់ (ភូមិស្រុក)ពួកគេជារៀងរាល់ព្រឹក وَبِٱلَّيۡلِۚ أَفَلَا تَعۡقِلُونَ ١٣٨និងពេលយប់។ ដូចេ្នះ តើពួកអ្នកមិនគិតពិចារណា ទេឬ وَإِنَّ يُونُسَ لَمِنَ ٱلۡمُرۡسَلِينَ ١٣٩ហើយពិតប្រាកដណាស់ យូនូសគឺជាអ្នកនាំសារម្នាក់ក្នុង ចំណោមអ្នកនាំសារទាំងឡាយ។ إِذۡ أَبَقَ إِلَى ٱلۡفُلۡكِ ٱلۡمَشۡحُونِ ١٤٠(ចូរចងចាំ)នៅពេលដែលគេបានរត់គេចចូលទៅក្នុង សំពៅដែលពេញដោយបន្ទុក។ فَسَاهَمَ فَكَانَ مِنَ ٱلۡمُدۡحَضِينَ ١٤١ក្រោយមកគេបានផ្សងសំណាង ពេលនោះគេក៏ស្ថិតក្នុង ចំណោមអ្នកដែលចាញ់ក្នុងការផ្សងសំណាង(ដោយត្រូវគេបោះចូល ទៅក្នុងសមុទ្រ)។ فَٱلۡتَقَمَهُ ٱلۡحُوتُ وَهُوَ مُلِيمٌ ١٤٢រួចមកត្រីដ៏ធំមួយបានលេបគេ ខណៈដែលគេគឺជាអ្នក ដែលត្រូវគេស្ដីបន្ទោស។ فَلَوۡلَآ أَنَّهُۥ كَانَ مِنَ ٱلۡمُسَبِّحِينَ ١٤٣ដូចេ្នះ ពិតប្រាកដណាស់ប្រសិនបើគេមិនមែនជាអ្នក ដែលស្ថិតក្នុងចំណោមអ្នកដែលសរសើរលើកតមើ្កងយើងទេនោះ لَلَبِثَ فِي بَطۡنِهِۦٓ إِلَىٰ يَوۡمِ يُبۡعَثُونَ ١٤٤គេប្រាកដជាស្ថិតនៅក្នុងពោះត្រីដ៏ធំនោះ រហូតដល់ថ្ងៃ ដែលគេធ្វើឱ្យរស់ចេញពីផ្នូរឡើងវិញ(ថ្ងៃបរលោក)។ ۞ فَنَبَذۡنَٰهُ بِٱلۡعَرَآءِ وَهُوَ سَقِيمٌ ١٤٥ហើយយើងបានបោះគេទៅលើដីវាល ដែលគ្មានអ្វីសោះ ហើយគេស្ថិតក្នុងភាពមានជម្ងឺ។ وَأَنۢبَتۡنَا عَلَيۡهِ شَجَرَةً مِّن يَقۡطِينٍ ١٤٦ហើយយើងបានបណ្ដុះដើមរុក្ខជាតិមួយដើមជាប្រភេទ ដើមល្ពៅ(ជាម្លប់)សម្រាប់គេ។ وَأَرۡسَلۡنَٰهُ إِلَىٰ مِاْئَةِ أَلۡفٍ أَوۡ يَزِيدُونَ ١٤٧ហើយយើងបានបញ្ជូនគេទៅកាន់ក្រុមមនុស្សដែលមាន ចំនួនមួយរយពាន់នាក់ ឬច្រើនជាងនេះ។ فَـَٔامَنُواْ فَمَتَّعۡنَٰهُمۡ إِلَىٰ حِينٍ ١٤٨ក្រោយមក ពួកគេមានជំនឿ រួចយើងបានឱ្យពួកគេ សោយសុខ(ក្នុងការរស់នៅ)រហូតដល់ពេលកំណត់។ فَٱسۡتَفۡتِهِمۡ أَلِرَبِّكَ ٱلۡبَنَاتُ وَلَهُمُ ٱلۡبَنُونَ ١٤٩ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)សួរពួកគេ(អារ៉ាប់ម៉ាក្កះ) ថាៈ តើកូនស្រីសម្រាប់ម្ចាស់របស់អ្នក ហើយកូនប្រុសសម្រាប់ ពួកគេឬ أَمۡ خَلَقۡنَا ٱلۡمَلَٰٓئِكَةَ إِنَٰثًا وَهُمۡ شَٰهِدُونَ ١٥٠ឬមួយយើងបានបង្កើតម៉ាឡាអ៊ីកាត់ជាភេទស្រី ដោយ ពួកគេមើលឃើញ(ថាដូច្នោះ)ឬ أَلَآ إِنَّهُم مِّنۡ إِفۡكِهِمۡ لَيَقُولُونَ ١٥١ចូរដឹងថា ពិតប្រាកដណាស់ ក្នុងចំណោមពាក្យសំដី ប្រឌិតភូតកុហករបស់ពួកគេ គឺពួកគេនិយាយថាៈ وَلَدَ ٱللَّهُ وَإِنَّهُمۡ لَكَٰذِبُونَ ١٥٢អល់ឡោះបានបង្កើតកូន។ ហើយពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។ أَصۡطَفَى ٱلۡبَنَاتِ عَلَى ٱلۡبَنِينَ ١٥٣តើហេតុអ្វីបានជាទ្រង់ជ្រើសរើសយកកូនស្រី(លើក តម្កើង)ជាងកូនប្រុសទៅវិញ مَا لَكُمۡ كَيۡفَ تَحۡكُمُونَ ١٥٤តើមានអ្វីកើតឡើងចំពោះពួកអ្នកបានជាពួកអ្នកសន្និ-ដ្ឋានបែបនេះ أَفَلَا تَذَكَّرُونَ ١٥٥ដូចេ្នះ តើពួកអ្នកមិនពិចារណាទេឬ أَمۡ لَكُمۡ سُلۡطَٰنٌ مُّبِينٌ ١٥٦ឬមួយពួកអ្នកមានភស្ដុតាងបញ្ជាក់ច្បាស់លាស់ فَأۡتُواْ بِكِتَٰبِكُمۡ إِن كُنتُمۡ صَٰدِقِينَ ١٥٧ដូចេ្នះ ចូរពួកអ្នកនាំគម្ពីររបស់ពួកអ្នកមក ប្រសិនបើ ពួកអ្នកជាអ្នកដែលនិយាយពិតមែននោះ។ وَجَعَلُواْ بَيۡنَهُۥ وَبَيۡنَ ٱلۡجِنَّةِ نَسَبًاۚ وَلَقَدۡ عَلِمَتِ ٱلۡجِنَّةُ إِنَّهُمۡ لَمُحۡضَرُونَ ١٥٨ហើយពួកគេ(មូស្ហរីគីន)បានចាត់ទុករវាងទ្រង់ និងជិន ជាសាច់ញាតិនឹងគ្នា។ ហើយជាការពិតណាស់ ជិនបានដឹងថាៈ ពួកគេ ពិតជានឹងត្រូវគេប្រមូលផ្ដុំ(នៅថ្ងៃបរលោក)។ سُبۡحَٰنَ ٱللَّهِ عَمَّا يَصِفُونَ ١٥٩អល់ឡោះមហាស្អាតស្អំអំពីអ្វីដែលពួកគេនិយាយ ប្រឌិតភូតកុហក។ إِلَّا عِبَادَ ٱللَّهِ ٱلۡمُخۡلَصِينَ ١٦٠លើកលែងតែបណ្ដាខ្ញុំរបស់អល់ឡោះដែលមានចិត្ដស្មោះ ត្រង់ប៉ុណ្ណោះ។ فَإِنَّكُمۡ وَمَا تَعۡبُدُونَ ١٦١ព្រោះពិតប្រាកដណាស់ ពួកអ្នកនិងអ្វីដែលពួកអ្នក គោរពសក្ការៈ مَآ أَنتُمۡ عَلَيۡهِ بِفَٰتِنِينَ ١٦٢គឺពួកអ្នកមិនមែនជាអ្នកដែលអាចធ្វើឱ្យនរណាម្នាក់ វងេ្វងបានឡើយ។ إِلَّا مَنۡ هُوَ صَالِ ٱلۡجَحِيمِ ١٦٣លើកលែងតែអ្នកណាដែលជាអ្នកចូលនរកជើហ៊ីម ប៉ុណ្ណោះ។ وَمَا مِنَّآ إِلَّا لَهُۥ مَقَامٌ مَّعۡلُومٌ ١٦٤ហើយ(ម៉ាឡាអ៊ីកាត់បានពោលថា)គ្មានអ្នកណាម្នាក់ ក្នុងចំណោមពួកយើង លើកលែងតែគេមានកន្លែងដែលគេកំណត់ រួចជាសេ្រចប៉ុណ្ណោះ។ وَإِنَّا لَنَحۡنُ ٱلصَّآفُّونَ ١٦٥ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលឈរជា ជួរៗ(ក្នុងការគោរពសក្ការៈចំពោះអល់ឡោះ)។ وَإِنَّا لَنَحۡنُ ٱلۡمُسَبِّحُونَ ١٦٦ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលសរសើរ លើកតម្កើងអល់ឡោះ។ وَإِن كَانُواْ لَيَقُولُونَ ١٦٧ហើយពិតប្រាកដណាស់ ពួកគេ(ពួកមូស្ហរីគីន)ធ្លាប់បាន និយាយថាៈ لَوۡ أَنَّ عِندَنَا ذِكۡرًا مِّنَ ٱلۡأَوَّلِينَ ١٦٨ពិតប្រាកដណាស់ ប្រសិនបើពួកយើងមានគម្ពីរដូចពួកជំនាន់មុនមាននោះ لَكُنَّا عِبَادَ ٱللَّهِ ٱلۡمُخۡلَصِينَ ١٦٩ពួកយើងពិតជានឹងក្លាយជាខ្ញុំរបស់អល់ឡោះដែល មានចិត្ដស្មោះត្រង់មិនខាន។ فَكَفَرُواْ بِهِۦۖ فَسَوۡفَ يَعۡلَمُونَ ١٧٠តែ(នៅពេលដែលគេបានបញ្ចុះគម្ពីរគួរអានមក) ពួក គេបែរជាបានបដិសេធនឹងវាទៅវិញ។ ដូចេ្នះ ពួកគេគង់តែនឹងដឹង។ وَلَقَدۡ سَبَقَتۡ كَلِمَتُنَا لِعِبَادِنَا ٱلۡمُرۡسَلِينَ ١٧١ហើយជាការពិតណាស់ ពាក្យសំដី(ការសន្យា)របស់ យើងបានសមេ្រចរួចជាសេ្រចសម្រាប់បណ្ដាខ្ញុំរបស់យើងដែលជា អ្នកនាំសារ។ إِنَّهُمۡ لَهُمُ ٱلۡمَنصُورُونَ ١٧٢ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេជួយ។ وَإِنَّ جُندَنَا لَهُمُ ٱلۡغَٰلِبُونَ ١٧٣ហើយពិតប្រាកដណាស់ ទាហានរបស់យើងគឺជាអ្នក ដែលទទួលបានជោគជ័យ។ فَتَوَلَّ عَنۡهُمۡ حَتَّىٰ حِينٍ ١٧٤ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បែរចេញពីពួកគេមួយរយៈ ពេល។ وَأَبۡصِرۡهُمۡ فَسَوۡفَ يُبۡصِرُونَ ١٧٥ហើយចូរអ្នកឱ្យពួកគេមើលចុះ ពួកគេគង់តែនឹងឃើញ (ទារុណកម្ម)ជាមិនខាន។ أَفَبِعَذَابِنَا يَسۡتَعۡجِلُونَ ١٧٦ដូចេ្នះ តើពួកគេសុំឱ្យទារុណកម្មរបស់យើងធ្លាក់មកលើ ពួកគេភ្លាមៗឬ فَإِذَا نَزَلَ بِسَاحَتِهِمۡ فَسَآءَ صَبَاحُ ٱلۡمُنذَرِينَ ١٧٧ហើយនៅពេលដែលទារុណកម្មបានធ្លាក់ទៅលើទីធ្លា លំនៅដ្ឋានរបស់ពួកគេ ការវិនាសរបស់ពួកដែលត្រូវគេព្រមាននោះ គឺអាក្រក់បំផុត។ وَتَوَلَّ عَنۡهُمۡ حَتَّىٰ حِينٍ ١٧٨ហើយចូរអ្នក(មូហាំម៉ាត់)បែរចេញពីពួកគេមួយ រយៈពេលសិនចុះ។ وَأَبۡصِرۡ فَسَوۡفَ يُبۡصِرُونَ ١٧٩ហើយចូរអ្នកឱ្យពួកគេមើលចុះ ពួកគេគង់តែនឹងឃើញ (ទារុណកម្ម)ជាមិនខាន។ سُبۡحَٰنَ رَبِّكَ رَبِّ ٱلۡعِزَّةِ عَمَّا يَصِفُونَ ١٨٠ម្ចាស់របស់អ្នកមហាស្អាតស្អំ ជាម្ចាស់មហាខ្ពង់ខ្ពស់អំពី អ្វីដែលពួកគេនិយាយប្រឌិត។ وَسَلَٰمٌ عَلَى ٱلۡمُرۡسَلِينَ ١٨١ហើយសូមសុខសន្ដិភាពកើតមានដល់បណ្ដាអ្នកនាំសារ។ وَٱلۡحَمۡدُ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ ١٨٢ហើយរាល់ការសរសើរគឺចំពោះអល់ឡោះជាម្ចាស់គ្រប់ គ្រងពិភពទាំងអស់។

الترجمة: Cambodian Muslim Community Development.