Millat al-Islam

Chapter 85 · 22 verses · Cambodian Muslim Community Development

Surah Al-Burooj in Khmer

Arabic with tafsir Listen to Surah Al-Burooj (1318 reciters)
Meccanسورة البروج22 verses

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

وَٱلسَّمَآءِ ذَاتِ ٱلۡبُرُوجِ ١អល់ឡោះស្បថនឹងមេឃដែលមានផ្កាយជាច្រើន។ وَٱلۡيَوۡمِ ٱلۡمَوۡعُودِ ٢និងថ្ងៃដែលបានសន្យា(ថ្ងៃបរលោក)។ وَشَاهِدٍ وَمَشۡهُودٍ ٣និងអ្នកដែលធ្វើសាក្សី ហើយនិងភស្ដុតាងទាំងឡាយដែល គេយកមកបង្ហាញ។ قُتِلَ أَصۡحَٰبُ ٱلۡأُخۡدُودِ ٤គេបានដាក់បណ្ដាសាចំពោះក្រុមអូខទូត(ជាពួកដែលជីក រណ្ដៅសម្លាប់អ្នកមានជំនឿ)។ ٱلنَّارِ ذَاتِ ٱلۡوَقُودِ ٥ជារណ្ដៅភ្លើងដែលមានកំណាត់អូស إِذۡ هُمۡ عَلَيۡهَا قُعُودٌ ٦ខណៈដែលពួកគេអង្គុយនៅជុំវិញរណ្ដៅភ្លើងនោះ وَهُمۡ عَلَىٰ مَا يَفۡعَلُونَ بِٱلۡمُؤۡمِنِينَ شُهُودٌ ٧ដោយពួកគេសម្លឹងមើលទៅលើអ្វីដែលពួកគេកំពុងប្រព្រឹត្ដ ទៅលើបណ្ដាអ្នកដែលមានជំនឿ។ وَمَا نَقَمُواْ مِنۡهُمۡ إِلَّآ أَن يُؤۡمِنُواْ بِٱللَّهِ ٱلۡعَزِيزِ ٱلۡحَمِيدِ ٨ហើយពួកគេបានធ្វើបាបបណ្ដាអ្នកដែលមានជំនឿ គឺដោយ សារតែពួកគេមានជំនឿលើអល់ឡោះដ៏មហាខ្លាំងពូកែនិងជាទីកោតសរសើរ។ ٱلَّذِي لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٍ شَهِيدٌ ٩គឺជាអ្នកដែលមានការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី។ ហើយអល់ឡោះ គឺជាសាក្សីទៅលើអ្វីៗទាំងអស់។ إِنَّ ٱلَّذِينَ فَتَنُواْ ٱلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِ ثُمَّ لَمۡ يَتُوبُواْ فَلَهُمۡ عَذَابُ جَهَنَّمَ وَلَهُمۡ عَذَابُ ٱلۡحَرِيقِ ١٠ពិតប្រាកដណាស់ ពួកដែលដុតបណ្ដាអ្នកដែលមានជំនឿប្រុសស្រី បន្ទាប់មកពួកគេមិនបានសារភាពទោសកំហុស (ចំពោះអល់ឡោះ)ទេនោះ ពួកគេនឹងត្រូវទទួលទារុណកម្មនៅក្នុង នរកជើហាន់ណាំ និងទទួលទារុណកម្មដែលឆាបឆេះយ៉ាងឈឺចាប់ បំផុត។ إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُمۡ جَنَّٰتٌ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡكَبِيرُ ١١ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវនោះ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្ល ជាច្រើនហូរពីក្រោមវា។ នោះគឺជាជោគជ័យដ៏ធំធេង។ إِنَّ بَطۡشَ رَبِّكَ لَشَدِيدٌ ١٢ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់អ្នកគឺខ្លាំងក្លា បំផុត។ إِنَّهُۥ هُوَ يُبۡدِئُ وَيُعِيدُ ١٣ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលបង្កើត និងជាអ្នកធ្វើឱ្យរស់ឡើងវិញ។ وَهُوَ ٱلۡغَفُورُ ٱلۡوَدُودُ ١٤ហើយទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។ ذُو ٱلۡعَرۡشِ ٱلۡمَجِيدُ ١٥ម្ចាស់នៃអារ៉ស្ហដ៏ថ្កុំថ្កើង។ فَعَّالٌ لِّمَا يُرِيدُ ١٦ជាម្ចាស់ដែលធ្វើតាមអ្វីដែលទ្រង់មានចេតនា។ هَلۡ أَتَىٰكَ حَدِيثُ ٱلۡجُنُودِ ١٧តើរឿងរបស់កងទ័ពបានមកដល់អ្នក(មូហាំម៉ាត់)ឬទេ فِرۡعَوۡنَ وَثَمُودَ ١٨(ដូចជា)ហ្វៀរអោន និងសាមូដ។ بَلِ ٱلَّذِينَ كَفَرُواْ فِي تَكۡذِيبٍ ١٩ផ្ទុយទៅវិញ ពួកដែលគ្មានជំនឿនៅតែព្យាយាម បដិសេធ។ وَٱللَّهُ مِن وَرَآئِهِم مُّحِيطُۢ ٢٠ហើយអល់ឡោះគឺជាអ្នកឡោមព័ទ្ធពីខាងក្រោយពួកគេ (ដឹងរាល់់សកម្មភាពរបស់ពួកគេ)។ بَلۡ هُوَ قُرۡءَانٌ مَّجِيدٌ ٢١ផ្ទុយទៅវិញ វាគឺជាគម្ពីរគួរអានដ៏មហាថ្កុំថ្កើង។ فِي لَوۡحٍ مَّحۡفُوظِۭ ٢٢ដែលមាននៅក្នុងសៀវភៅកំណត់ត្រា(ឡាវហុលម៉ះ- ហ៊្វូស)។

Translation: Cambodian Muslim Community Development.