Millat al-Islam

Chapter 86 · 17 verses · Cambodian Muslim Community Development

Surah At-Tariq in Khmer

Arabic with tafsir Listen to Surah At-Tariq (1312 reciters)
Meccanسورة الطارق17 verses

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

وَٱلسَّمَآءِ وَٱلطَّارِقِ ١អល់ឡោះស្បថនឹងមេឃ និងអាត់តរិក។ وَمَآ أَدۡرَىٰكَ مَا ٱلطَّارِقُ ٢ហើយអ្វីដែលធ្វើឱ្យអ្នកដឹងថា អាត់តរិកជាអ្វីនោះ ٱلنَّجۡمُ ٱلثَّاقِبُ ٣គឺជាផ្កាយដែលមានរស្មីភ្លឺចិញ្ចាច។ إِن كُلُّ نَفۡسٍ لَّمَّا عَلَيۡهَا حَافِظٌ ٤បុគ្គលគ្រប់ៗរូបគឺសុទ្ធតែមានអ្នកថែរក្សាគេ។ فَلۡيَنظُرِ ٱلۡإِنسَٰنُ مِمَّ خُلِقَ ٥ដូចេ្នះ ចូរឱ្យមនុស្សលោកមើលចុះថា តើរូបគេត្រូវបាន បង្កើតមកពីអ្វី خُلِقَ مِن مَّآءٍ دَافِقٍ ٦រូបគេត្រូវបានបង្កើតមកពីទឹកដែលបាញ់ចេញ(ពីប្រដាប់ ភេទបុរសចូលទៅក្នុងប្រដាប់ភេទស្ដ្រី) يَخۡرُجُ مِنۢ بَيۡنِ ٱلصُّلۡبِ وَٱلتَّرَآئِبِ ٧ដែលវាចេញពីឆ្អឹងខ្នងបុរស និងឆ្អឹងជំនីស្ដ្រី។ إِنَّهُۥ عَلَىٰ رَجۡعِهِۦ لَقَادِرٌ ٨ពិតប្រាកដណាស់ ទ្រង់ជាអ្នកមានអានុភាពក្នុងការធ្វើឱ្យ គេរស់ឡើងវិញ។ يَوۡمَ تُبۡلَى ٱلسَّرَآئِرُ ٩នៅថ្ងៃដែលអាថ៌កំបាំងទាំងអស់ត្រូវបានលាតត្រដាង។ فَمَا لَهُۥ مِن قُوَّةٍ وَلَا نَاصِرٍ ١٠ពេលនោះគេគ្មានអំណាច ហើយក៏គ្មានអ្នកជួយដែរ។ وَٱلسَّمَآءِ ذَاتِ ٱلرَّجۡعِ ١١អល់ឡោះស្បថនឹងមេឃដែលមានភ្លៀងធ្លាក់ម្ដងហើយ ម្ដងទៀត។ وَٱلۡأَرۡضِ ذَاتِ ٱلصَّدۡعِ ١٢និងផែនដីដែលមានការបេ្រះបែក(ដោយសាររុក្ខជាតិ លូតលាស់)។ إِنَّهُۥ لَقَوۡلٌ فَصۡلٌ ١٣ពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺជាពាក្យពេចន៍ ដែលមានការបែងចែក(រវាងខុសនិងត្រូវ)។ وَمَا هُوَ بِٱلۡهَزۡلِ ١٤ហើយគម្ពីរគួរអាន ក៏មិនមែនសម្រាប់លេងសើចដែរ។ إِنَّهُمۡ يَكِيدُونَ كَيۡدًا ١٥ពិតប្រាកដណាស់ ពួកគេរៀបចំល្បិចកលអាក្រក់(ដើម្បី ប្រឆាំងនឹងមូហាំម៉ាត់)។ وَأَكِيدُ كَيۡدًا ١٦ហើយយើងក៏មានផែនការ(ដើម្បីតបតនឹងពួកគេ)វិញ ដែរ។ فَمَهِّلِ ٱلۡكَٰفِرِينَ أَمۡهِلۡهُمۡ رُوَيۡدَۢا ١٧ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ពន្យារពេលឱ្យពួកគ្មានជំនឿ និងរង់ចាំមើលពួកគេមួយរយៈសិនចុះ។

Translation: Cambodian Muslim Community Development.